SHIMANO (CAMBODIA) CO., LTD.

SHIMANO (CAMBODIA) CO., LTD.

ស៊ីម៉ាណូ​(ខេមបូឌា)​ ខូ., អិល​ ធី ឌី​ (Shimano Cambodia) ជាក្រុមហ៊ុនសាខារបស់ ក្រុមហ៊ុនសាំងហ្គាពួរ (Shimano Singapore) ចាប់តាំងពីឆ្នាំ 2011 គឺជារោងចក្រផលិតផលមួយ​ ដែលផលិតស្បែកជើងជិះកង់ ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនស៊ីម៉ាណូ (Shimano) ដោយផ្តល់ជូនសម្រាប់តម្រូវការរបស់អតិថិជន ទូទាំងពិភពលោក។

បេសកកម្មរបស់យើងគឺដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ដែលអាចជឿជាក់បាន និងគួរឱ្យទុកចិត្តបាននូវផលិតផលដែលមានគុណភាពប្រកួតប្រជែងឱ្យទាន់ពេលវេលាដើម្បីផ្តល់ជូនទីផ្សារ។ យើងមានជំនឿយ៉ាងមុតមាំក្នុងការបង្កើតបរិយាកាសការងារដ៏ល្អស្រស់ស្អាត និងការបង្កើតនូវកម្លាំងពលកម្មដ៏រស់រវើកតាមរយៈការបណ្ដុះបណ្ដាលជាបន្តបន្ទាប់និងការកែលំអខ្លួនឯងដើម្បីសម្រេចបាននូវសមិទ្ធផល។

About headquarters : SHIMANO INC.

ក្រុមហ៊ុន ស្លដែកស៊ីម៉ាណូ ​(Shimano Iron Works) ដែលជាក្រុមហ៊ុនដើមនៃក្រុមហ៊ុនស៊ីម៉ាណូ (Shimano) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២១ ដោយ ស៊ុហ្សាប៊ឺរុ ស៊ីម៉ាណូ (Shozaburo Shimano) នៅទីក្រុងសាកៃ ខេត្តអូសាកា ប្រទេសជប៉ុន។ ផលិតផលដំបូង គឺជាដុំច្រវ៉ាក់កង់ទោល ដែលទាមទារជំនាញបច្ចេកទេសខ្លាំងក្នុងការផលិត។ នៅក្នុងឆ្នាំ១៩៥១ ឈ្មោះរបស់ក្រុមហ៊ុនត្រូវបានផ្លាស់ប្តូរទៅជា​ ឧស្សាហកម្មស៊ីម៉ាណូ (Shimano Industrial) ។

យើងបានបង្កើត ​ក្រុមហ៊ុនសាជីវកម្ម ស៊ីម៉ាណូ​នៅអាមេរិក (Shimano American Corporation)​​​ (បច្ចុប្បន្នជាចំណែកហ៊ុននៃក្រុមហ៊ុនស៊ីម៉ាណូនៅអាមេរិកខាងជើង(Shimano North America Holding)) ជាការិយាល័យលក់ក្រៅប្រទេសលើកដំបូងនៅក្នុងឆ្នាំ១៩៦៥ ហើយម្យ៉ាងទៀត ក៏បានបង្កើតក្រុមហ៊ុន​ស៊ីម៉ាណូសាំងហ្គាពួរ (Shimano Singapore) ជាមូលដ្ឋានផលិតកម្មក្រៅប្រទេសលើកដំបូងនៅក្នុងឆ្នាំ១៩៧៣។ នៅក្នុងឆ្នាំ១៩៩១ ក្រុមហ៊ុនបានប្តូរឈ្មោះទៅជាស៊ីម៉ាណូ (Shimano) ។ បច្ចុប្បន្ន យើងបានពង្រីកបណ្តាញផលិតកម្ម និងទីផ្សារ នៅទូទាំងពិភពលោក។

ចាប់តាំងពីការបង្កើតស៊ីម៉ាណូ(Shimano) ទីស្នាក់ការកណ្តាលគឺនៅទីក្រុងសាកៃ ជាទីក្រុងកំណើតរបស់ ស៊ីម៉ាណូ(Shimano)។ ក្រុមហ៊ុន ស៊ីម៉ាណូ(Shimano) គឺជាទីស្នាក់ការ និងមានមុខងារជាច្រើនប្រភេទដូចជា ការធ្វើផែនការ ការអភិវឌ្ឍ ការរចនា ការ ផលិត ព្រមទាំងមុខងារគាំទ្រជាច្រើនទៀត ក្នុងការផ្គត់ផ្គង់គ្រឿងបង្គុំកង់ សម្ភារៈស្ទួច​ត្រី និងឧបករណ៍ចែវទូក។